fbpx

សកម្មភាពនិងកន្លែងលេងជាច្រើននៅប្រទេសហ្វីលីពីន

មានកន្លែងជាច្រើនសម្រាប់ការសម្រាកលំហែកាយនៅប្រទេសហ្វីលីពីនរួមមានរមណីយដ្ឋានឆ្នេរខ្សាច់ស្អាតៗប្រណីតនិងមណ្ឌលលក់ទំនិញជាច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែស្វែងរកអ្វីមួយដែលសកម្មជាងនេះ អ្នកប្រាកដជាអាចរកបាននិងមានច្រើនជម្រើស។ ខាងក្រោមនេះគឺជាសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួយសម្រាប់លោកអ្នក។

ការដើរឡើងលើភ្នំ

មានផ្លូវដែលងាយស្រួលដើរជាច្រើននៅលើភ្នំ ដែលសមស្របសម្រាប់អ្នកធ្លាប់និងមិនធ្លាប់ដើរភ្នំពីមុនមក ។ ភ្នំបាតធ៊ូឡាវ (Batulao mountain) នៅជិតនឹងទីក្រុងម៉ានីឡាវាមានទេសភាពដ៏ស្រស់ស្អាតនិងវាលស្មៅដ៏ខៀវខ្ចីនៅលើភ្នំនេះហើយជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកចាប់ផ្តើមជាលើកដំបូង។

ម៉ាសុនហ្គី (Masungi Georeserve) គឺស្ថិតនៅក្នុងតំបន់អភិរក្សធម្មជាតិដ៏ធំមួយនៅក្នុងខេត្តរីហ្សាល់ហើយជាកន្លែងដ៏សំខាន់សម្រាប់ការធ្វើដំណើរកំសាន្តរយះពេលពេញមួយថ្ងៃ។ ការធ្វើដំណើរដើរគឺចំណាយពេលពី ៣ ទៅ ៤ ម៉ោងជាមួយនិងទេសភាពដ៏អស្ចារ្យជាច្រើននៅទីនោះ។

ហើយក៏មានសកម្មភាពនិងកន្លៃងលេងជាច្រើនផងដែរនៅក្នុងប្រទេសនេះ។

ការជិះស្គីលើសមុទ្រ

ហ្វីលីពីនជាគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកជិះស្គីលើសមុទ្រ។ ហ្សាំប៊ែលលឺស (Zambales) មានចម្ងាយត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះពីទីក្រុងម៉ានីឡានិងស៊ៀរហ្គោ (Siargao) ហើយត្រូវបានគេចាត់ទុកថាជាតំបន់ជិះស្គីដ៏អស្ចារ្យនៃប្រទេសនេះ។

ការមុជទឹកមើលមច្ឆា

ហ្វីលីពីនទទួលបានជ័យលាភីឈ្នះជាទិសដៅដ៏ល្អបំផុតមួយនៃការមុជទឹកមើលមច្ឆាហើយត្រូវបានគេចាត់ទុកថាជាកន្លែងដ៏សំខាន់មួយនៅលើពិភពលោកសម្រាប់សកម្មភាពនេះ។

ការជិះទូកលេង

មានជម្រើសល្អៗជាច្រើនរួមមានទាំងការជិះទូកនៅសមុទ្រនិងជិះទូកនៅទន្លេ។ ការជិះទូកកំសាន្តនេះមានលក់ជាច្រើនកន្លែងតាមបណ្តាលផ្នាក់ងារទេសចរណ៍ទូទាំងប្រទេសដោយសារកីឡានេះបានក្លាយជាសកម្មភាពមួយដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេស។

ការជិះកង់លេង

ការដើរលេងកំសាន្តនៅក្នុងប្រទេសហ្វីលីពីនដោយការជិះកង់គឺមានភាពសប្បាយរីករាយនិងជាការផ្សងព្រេងដ៏មានអត្ថន័យបំផុត។ ជាមួយសម្រស់ធម្មជាតិដ៏សម្បូរបែបសម្រាប់ជាការទស្សនាមើល ហើយផ្លូវជិះកង់វិញគឺមានភាពងាយស្រួលនិងមានច្រើនជម្រើស ផងដែរសម្រាប់ការជិះ ដែលកំពុងតែមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីចុងក្រោយនេះ។

តាមដានយើង

អត្ថបទជាច្រើនទៀត

ម្ហួបអាហារជានជាតិហ្វីលីពីន

ដោយសារនៅក្នុងប្រទេសនេះជាទីប្រជុំក្រុមជនជាតិផ្សេងៗគ្នាជាច្រើន ទើបពួកគេមានមុខម្ហូបគ្រប់ប្រភេទជាច្រើនសម្រាប់លោកអ្នកធ្វើការភ្លក់រសជាតិដ៏សម្បូរបែប តាំងពីអាហារតាមចិញ្ចើមថ្នល់ល្អៗ បង្អែមនិងផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់។

អាន​បន្ថែមទៀត>

ទីក្រុងប្រវត្តិសាស្ត្រនិងទីក្រុងល្អៗបំផុតនៅប្រទេសហ្វីលីពីន

ខាងក្រោមនេះគឺជាទីក្រុងនិងទីប្រជុំជនល្អៗមួយចំនួនធំ ដែលអ្នកត្រូវទៅទស្សនា ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនិងវប្បធម៌នៃប្រទេសហ្វីលីពីន។

អាន​បន្ថែមទៀត>

តំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ UNESCO ដែលមាននៅក្នុងប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនមានតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យជាច្រើនដែលបានរកឃើញនៅក្រោមដី ទន្លេ និងនៅលើភ្នំឧទ្យានជាតិជាច្រើនទៀត។ មានតំបន់អច្ឆរិយៈជាច្រើនដែលត្រូវបានរកឃើញនៅក្នុងប្រទេសហ្វីលីពីន - ចូលអានមើលនូវចំនុចល្អៗទាំង ៥ នៅក្នុងអត្ថបទនេះ។

អាន​បន្ថែមទៀត>