ប្រភេទសត្វនៅក្នុងប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនគឺជាទិសដៅដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តទស្សនាមើលសត្វ។ មានសត្វព្រៃដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនប្រភេទដើម្បីទស្សនាមើលក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នក។ ដោយមានកោះរាប់ពាន់ផ្សេងគ្នានៅក្នុងប្រទេស ដូចឆ្នេះមានប្រភេទសត្វជាច្រើននៅទីនេះ ដែលអ្នកនឹងមិនធ្លាប់បានឃើញនៅកន្លែងផ្សេងទៀតនៅលើពិភពលោក ហើយមានប្រភេទសត្វថ្មីៗចម្លែកជាច្រើនដែលត្រូវបានរកឃើញនៅក្នុងសមុទ្រនៃហ្វីលីពីនផងដែរ។ ខាងក្រោមនេះគឺជាប្រភេទសត្វមួយចំនួនដែលអ្នកគួរតែទៅទស្សនាមើល នៅពេលអ្នកទៅលេងប្រទេសនេះ។

សត្វឥន្ទ្រីរបស់ហ្វីលីពីន

បក្សីនេះត្រូវបានគេចាត់ទុកជាផ្លូវការថាជាប្រភេទសត្វជាតិរបស់ប្រទេសហ្វីលីពីន ហើយក៏ត្រូវបានគេស្គាល់ថាជាប្រភេទឥន្ទ្រីដែលស៊ីសត្វស្វា ឬឥន្ទ្រីដ៏អស្ចារ្យរបស់ប្រទេសនេះ។​បក្សីនេះកម្រណាស់ហើយត្រូវបានគេរកឃើញនៅក្នុងព្រៃជ្រៅៗនៃប្រទេសហ្វីលីពីន។​​ វាគឺជាប្រភេទពូជឥន្ទ្រីធំៗបំផុតមួយ និងជាបក្សីមួយក្នុងចំណោមបក្សីដែលមានឥទ្ធិពលនិងអំណាចបំផុតនៅលើពិភពលោក។

Image © Copyright Klaus Rudloff

សត្វប្រជៀវមុខដួចកញ្ជ្រោង

ជាការពិតសត្វប្រជៀវប្រភេទនេះគឺកម្រមានណាស់ ហើយឈ្មោះរបស់វាត្រូបបានគេហៅបែបនេះ ដោយសារតែវាមានមុខមាត់ដូចសត្វកញ្ជ្រោង។ សត្វប្រជៀវប្រភេទនេះអាចទៅមើលបាននៅលើកោះម៉ុនដូរ៉ូ (Mondoro)។

សត្វតាសៀរ

សត្វតាសៀរ​ (Tarsiers) គឺជាសត្វដែលដេកសំរាកក្នុងអំឡុងពេលថ្ងៃនិងចេញដើររកស៊ីនៅពេលយប់។ ប្រភេទសត្វនេះមានសម្មតភាពអាចលោតពីដើមឈើមួយទៅដើមឈើមួយទៀតរហូតជិតដល់កន្លះម៉ែត​ពួកវារកស៊ីសត្វតូចៗរួមទាំងសត្វល្អិតនិងថ្លែនជាច្រើនប្រភេទ។

សត្វតាសៀរ​ (Tarsiers)​ ត្រូវបានគេកំណត់ត្រាថាជាសត្វដែលមានភ្នែកធំជាងគេបើប្រៀបធៀបទៅសមាមាត្រមាឌនឹងរាងកាយរបស់ពួកវា។ ភ្នែករបស់ពួកវាមិនអាចធ្វើចលនាបានច្រើនទេប៉ុន្តែពួកគេអាចបង្វិលកបាន ១៨០ ដឺក្រេ។

សត្វក្តាន់ញែង

សត្វក្តាន់ញែងត្រូវបានគេស្គាល់ថាជាប្រភេទ​ Pilandok ហើយត្រូវបានគេរកឃើញនៅលើកោះ Palawan ។ សត្វក្តាន់ញែងគឺសកម្មនៅពេលយប់ ពួកវាស៊ីផ្លែឈើស្លឹកឈើសត្វល្អិតនិងប្រភេទស្មៅផ្សេងៗ។

សត្វក្តាន់ញែងត្រូវបានគេជឿថាមានទំនោរចង់ធ្វើអត្តឃាតខ្លួនឯងនៅពេលដែលពួកវាមានភាពតានតឹង ពួកវានឹងបោកក្បាលខ្លួនឯងនៅលើដើមឈើឬលោតចុះពីច្រាំងថ្មចោទ។

ប្រភេទសត្វគោព្រៃ

សត្វគោព្រៃប្រភេទនេះគឺមានជាប់ទាក់ទងនឹងប្រភេទក្របីទឹករួមនិងជាថនិកសត្វដើមកំណើតធំជាងគេនៅប្រទេសហ្វីលីពីន។ សត្វគោព្រៃប្រភេទនេះគឺជាតំណាងផ្តាច់មុខទៅកាន់ប្រទេសហ្វីលីពីនជាពិសេសគឺនៅលើកោះមីនដូរ៉ូ។ ពួកគេត្រូវបានគេស្គាល់អត្តសញ្ញាណដោយរោមនិងស្នែងរាងអក្សរវីរបស់ពួកវា។ សត្វទាំងនេះគឺកំពុងតែជិតផុតពូជហើយ អាចទៅទស្សានមើលបាននៅតែក្នុងតំបន់ដាច់ស្រយាលមួយចំនួនប៉ុន្នោះនៃកោះនេះ។

តាមដានយើង

អត្ថបទជាច្រើនទៀត

ម្ហួបអាហារជានជាតិហ្វីលីពីន

ដោយសារនៅក្នុងប្រទេសនេះជាទីប្រជុំក្រុមជនជាតិផ្សេងៗគ្នាជាច្រើន ទើបពួកគេមានមុខម្ហូបគ្រប់ប្រភេទជាច្រើនសម្រាប់លោកអ្នកធ្វើការភ្លក់រសជាតិដ៏សម្បូរបែប តាំងពីអាហារតាមចិញ្ចើមថ្នល់ល្អៗ បង្អែមនិងផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់។

អាន​បន្ថែមទៀត>

សកម្មភាពនិងកន្លែងលេងជាច្រើននៅប្រទេសហ្វីលីពីន

មានកន្លែងជាច្រើនសម្រាប់ការសម្រាកលំហែកាយនៅប្រទេសហ្វីលីពីនរួមមានរមណីយដ្ឋានឆ្នេរខ្សាច់ស្អាតៗប្រណីតនិងមណ្ឌលលក់ទំនិញជាច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែស្វែងរកអ្វីមួយដែលសកម្មជាងនេះ អ្នកប្រាកដជាអាចរកបាននិងមានច្រើនជម្រើស។

អាន​បន្ថែមទៀត>

ទីក្រុងប្រវត្តិសាស្ត្រនិងទីក្រុងល្អៗបំផុតនៅប្រទេសហ្វីលីពីន

ខាងក្រោមនេះគឺជាទីក្រុងនិងទីប្រជុំជនល្អៗមួយចំនួនធំ ដែលអ្នកត្រូវទៅទស្សនា ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនិងវប្បធម៌នៃប្រទេសហ្វីលីពីន។

អាន​បន្ថែមទៀត>