fbpx

ការសិក្សាភាសាអង់គ្លេសនៅប្រទេសហ្វីលីពីន។

ប្រសិនបើអ្នកកំពុងតែរៀននិយាយភាសាអង់គ្លេសឬកំពុងចង់បង្កើនជំនាញភាសាអង់គ្លេសរបស់អ្នកនោះ មានវិធីដ៏ល្អមួយគឺការធ្វើទស្សនកិច្ចនិងដំណើរកំសាន្តទៅកាន់ប្រទេសហ្វីលីពីន។

មានភាសាផ្សេងៗគ្នាជាច្រើនដែលត្រូវបានប្រើនៅក្នុងផ្នែកផ្សេងៗគ្នានៃប្រទេសហ្វីលីពីនប៉ុន្តែភាគច្រើននៃភាប្រជាជននេះអាចនិយាយភាសាអង់គ្លេសបានស្ទាត់សឹងតែគ្រប់គ្នា។ តាមពិតនោះភាសាអង់គ្លេសគឺជាភាសាផ្លូវការទី ២ នៅក្នុងប្រទេសហ្វីលីពីន។

ការរៀនភាសាអង់គ្លេសគឺមានអត្ថប្រយោជន៍ជាច្រើនបំផុត ដែលជាភាសាបរទេសនៅក្នុងប្រទេសហ្វីលីពីនជាពិសេសនោះ សេប៊ូនិងបាកូឡូដ (Cebu and Bacolod)​ ដែលបច្ចុប្បន្នជាទីតាំង​ដ៏សំខាន់បំផុតសម្រាប់ ថ្នាក់ភាសាអ៊ីអេសអែល (ESL) នៅក្នុងប្រទេសនេះ។ ហើយអ្នកក៏អាចបញ្ចូលការធ្វើទស្សនកិច្ចរបស់អ្នកជាមួយនឹងការកម្សាន្តរីករាយមួយចំនួន រួមមានការទស្សនាតំបន់វប្បធម៌និងឆ្នេរខ្សាច់ជាច្រើនទៀត។

 

ប្រសិនបើអ្នកចង់បង្កើនសម្ថតភាពភាសាអង់គ្លេសរបស់អ្នកឱ្យកាន់តែមានការរីកចំរើនឆាប់រហ័សនោះ សេប៊ូគឺជាទិសដៅនិងជម្រើសដ៏ល្អសម្រាប់អ្នក។ សាលាភាសាអាចផ្តល់ជូនថ្នាក់អ៊ីអេសអែល (ESL) បានតាមកម្រិតរបស់អ្នក ដូចជាកម្រិតបឋម កម្រិតមុននិងមធ្យម ហើយវគ្គសិក្សាអាចមានរយៈពេលចាប់ពី ៤ ទៅ ២៤ សប្តាហ៍។ ការបានបញ្ចូលសកម្មភាពទាក់ទងទៅនឹងវប្បធម៌និងអាជីកម្មការងារក្រៅម៉ោងមួយចំនួនទៅក្នុងការសិក្សានោះ អាចធ្វើឱ្យការអប់រំអ៊ីអេសអែល (ESL) ទទួលបានលត្ថផលដ៏ល្អប្រសើរសម្រាប់សិស្សានុសិស្ស។

នៅក្នុងទីក្រុងម៉ានីឡា ( Manila ) មហាវិទ្យាល័យមីរៀម (Miriam College) ផ្តល់ជូននូវកម្មវិធីអប់រំអ៊ីអេសអែល (ESL) ហើយថែមទាំងមានកន្លែងពិសេសសម្រាប់ការសិស្សាដែលហៅថាមជ្ឈមណ្ឌលសិក្សាភាសា។ នៅទីនេះមានការបង្រៀនភាសាអង់គ្លេសជាភាសាទីពីរ ដែលមានពីរបីឆ្នាំរួចទៅហើយ។ វគ្គសិស្សាមានចាប់ពី ២៤ ទៅ ៤៥ ម៉ោងនិងមាន​រយះពេលចាប់ពីរ ១ ​សប្តាហ៍ ទៅ ៣ សប្តាហ៍សំរាប់កម្មវិធីទស្សនកិច្ចនិងដើរកំសាន្ត។ កម្មវិធីដំណើរទស្សនកិច្ចនិងដំណើរកំសាន្តគឺត្រូវបានប្រើភាសាអង់គ្លេសជាប្រធានបទសម្រាប់ការនិយាយ ស្តាប់ អាន និងសរសេរ។

 

ការរៀនភាសាអង់គ្លេសនៅក្នុងប្រទេសហ្វីលីពីនគឺមានអត្ថប្រយោជន៍និងចំណេញបានច្រើន​ ពីព្រោះវាមានតម្លៃថោកជាងការធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន ហើយវានៅកាន់តែជិតយើងទៀត។ ជាមួយនឹងជើងហោះហើរត្រង់ពីភ្នំពេញដែលចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

តាមដានយើង

អត្ថបទជាច្រើនទៀត

តំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ UNESCO ដែលមាននៅក្នុងប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនមានតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យជាច្រើនដែលបានរកឃើញនៅក្រោមដី ទន្លេ និងនៅលើភ្នំឧទ្យានជាតិជាច្រើនទៀត។ មានតំបន់អច្ឆរិយៈជាច្រើនដែលត្រូវបានរកឃើញនៅក្នុងប្រទេសហ្វីលីពីន - ចូលអានមើលនូវចំនុចល្អៗទាំង ៥ នៅក្នុងអត្ថបទនេះ។

អាន​បន្ថែមទៀត>

ម្ហួបអាហារជានជាតិហ្វីលីពីន

ដោយសារនៅក្នុងប្រទេសនេះជាទីប្រជុំក្រុមជនជាតិផ្សេងៗគ្នាជាច្រើន ទើបពួកគេមានមុខម្ហូបគ្រប់ប្រភេទជាច្រើនសម្រាប់លោកអ្នកធ្វើការភ្លក់រសជាតិដ៏សម្បូរបែប តាំងពីអាហារតាមចិញ្ចើមថ្នល់ល្អៗ បង្អែមនិងផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់។

អាន​បន្ថែមទៀត>

ទៅមុជទឹកមើលមច្ឆាជាតិនៅប្រទេសហ្វីលីពីន

បទពិសោធន៍ដ៏ល្អបំផុតមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែរត្រូវធ្វើនៅក្នុងប្រទេសហ្វីលីពីននោះ គឺការទៅមុជទឹកបាតសមុទ្រ។ ការស្វែងយល់អំពីជីវិតក្រោមសមុទ្រ ការមើលទស្សនាទេសភាពផ្កាថ្មនិងមច្ឆាជាតិ គឺជារឿងមួយដែលមិនអាចបំភ្លេចបានក្នុងអំឡុងពេលការធ្វើដំណើររបស់អ្នក។

អាន​បន្ថែមទៀត>